អគ្គនាយក​ស៉ីម៉ាក់​ និងប្រធានអង្គការNPA​ ប្រចាំកម្ពុជា​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីបញ្ជាការកណ្តាល​ CMAC រាជធានី​ភ្នំពេញ​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)​ និងលោក Hans Peter Risser ប្រធានអង្គការNPA​ ប្រចាំកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល២៤ខែ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០២៤​ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ​ លោក​ ហេង​ រតនា​ ក្នុងនាមថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់​ សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​។

ក្នុងពេលជាមួយគ្នានេះ​ លោក​អគ្គនាយកស៊ីម៉ាក់​ ក៏សូមអរគុណថ្នាក់ដឹកនាំអង្គការ NPAទាំងនៅការិយាល័យអូស្លូ​ និងនៅភ្នំពេញ​ ដែលបានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីននៅកម្ពុជា​ និងសម្របសម្រួលជាមួយរដ្ឋាភិបាលអាឡឺម៉ង់ក៏សម្រេចផ្តល់ជំនួយនៅថ្ងៃនេះ។​

...

ជំនួយនេះជាជំនួយថ្មីបន្តសម្រាប់គំរោងដែលមានស្រាប់ដែលកិច្ចប្រតិបត្តិការលើកការបោសសម្អាតគ្រាប់មីននៅខេត្តគោលដៅ រួមមាន៖​ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print