ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើឆបោកទៅដាក់បណ្តឹងជាមួយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើឆបោកទៅដាក់បណ្តឹងជាមួយសមត្ថកិច្ច។

ការ​លើកឡើងបែបនេះ​របស់លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃសុក្រទី២០​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖ ហេតុអ្វីបានជា ពុកម៉ែ ពូមីង បងប្អូនមិនទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច នៅពេលរងគ្រោះដោយសារតែអំពើឆបោកមានដូចជា៖

១. ឆបោកក្រោមរូបភាពវិនិយោគ
២. ឆបោកក្រោមរូបភាពកម្ចីអនឡាញ
៣. ឆបោកក្រោមរូបភាពក្លែងអត្តសញ្ញាណ
៤. ឆបោកទំនាក់ទំនងស្នេហា
៥. ឆបោកក្រោមរូបភាពទិញលក់ឥវ៉ាន់

...

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ ក៏សូមលើកទឹកចិត្តឱ្យពុកម៉ែ ពូមីង បងប្អូនទាំងអស់ទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ចដើម្បីរកមុខជនខិលខូចទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុងសង្គមរបស់យើង ពិសេសវាជាមេរោគរ៉ំារ៉ៃនៅជាប់ជាមួយខ្លួនយើងជារៀងរហូត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print