ប៉ូលិសបាញ់សម្លាប់ចៅក្រមភ្លាមៗក្នុងបន្ទប់សវនាការ

ចែករំលែក៖

តម្រួតនៅជនបទនៃរដ្ឋ Kentucky សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនពីបទបាញ់សម្លាប់ចៅក្រមតុលាការស្រុក បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅក្នុងតុលាការ។

ប៉ូលីសរដ្ឋ Kentucky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃទី 20 ខែកញ្ញា​ ថា ប៉ូលីសស្រុក Letcher County លោក Sheriff Mickey Stines (អាយុ 43 ឆ្នាំ) ត្រូវបានចាប់ខ្លួននៅឯតុលាការ Letcher County ជាទីដែលចៅក្រមស្រុក Kevin Mullins (អាយុ 54 ឆ្នាំ) ត្រូវបានបាញ់សម្លាប់។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយនៅលើ X ថា ប៉ូលិសមិនបានបង្ហាញពីមូលហេតុនៃការបាញ់ប្រហារនោះទេ។ Stines ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទីមួយ។
អគ្គមេធាវីរដ្ឋ Kentucky លោក Russell Coleman បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការិយាល័យរបស់លោកនឹងធ្វើការជាមួយរដ្ឋអាជ្ញាពិសេសលើករណីនេះ ដោយសរសេរថា “យើងនឹងស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ឱ្យបានពេញលេញ”៕

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print