ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភា តំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិត ចិន។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ច សហ ប្រតិបត្តិការសភានៃប្រទេសទាំង ពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាម ស្មារតីនៃ ចំណងមិត្តភាពនិងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយដោយ យកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់ តែច្រើនជូន ប្រទេសជាតិនិង ប្រជាជនទាំងពីរ៕
ដោយ ៖ សិលា