លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.  នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសនេះរួមមាន លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ លោក លោកស្រី ប្រធាននាយកដ្ឋាន សរុបប្រមាណ ៥០ រូប។

ស្របតាមលក្ខខ្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក.  កិច្ចប្រជុំប្រចាំត្រីមាស ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ តាមដានវឌ្ឍនភាពការងារ និងការអនុវត្តការងារស្របតាមទិសដៅដែលបានដាក់ចេញកាលពីកិច្ចប្រជុំនាត្រីមាសមុន ព្រមទាំងដើម្បីលើកទិសដៅសម្រាប់ការអនុវត្តការងារក្នុងត្រីមាសបន្ទាប់។

កិច្ចប្រជុំនាឱកាសនោះ ក៏មានការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុលពីសំណាក់លោក លោកស្រីដែលជាអនុប្រធាន ស.ស.យ.ក. ពាក់ព័ន្ធជាមួយនឹងការជំរុញប្រជាប្រិយភាព ស.ស.យ.ក. ដោយអនុលោមឯកសារទស្សនាទាន ស.ស.យ.ក. 2.0 ដែលជាសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលកាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តែងតែធ្វើការប្រជុំជាទៀងទាត់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ជាពិសេសលើការតាមដាន និងអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print