កងទ័ពអុីស្រាអែលសម្រុកចូលទៅក្នុងការិយាល័យត្រើយខាងលិចទន្លេហ្ស៊កដង់ នៃស្ថានីយទូរទស្សន៍ឧបទ្វីប( AL Jazeera)ទាមទារឱ្យបិទការិយាល័យ៤៥ថ្ងៃ

ចែករំលែក៖

អន្តរជាតិ ៖ តាមការផ្សាយដំណឹងបានឱ្យដឹងថា  ថ្ងៃទី២២ខែកញ្ញា តាមម៉ោងក្នុងតំបន់ កងទ័ពអុីស្រាអែលបានសម្រុកចូលទៅក្នុងការិយាល័យស្ថានីយទូរទស្សន៍ឧបទ្វីប នៅទីក្រុងRamallah ដែលស្ថិតនៅត្រើយខាងលិចទន្លេហ្ស៊កដង់នៃប៉ាឡេស្ទីន ទាមទារឱ្យបិទការិយាល័យ៤៥ថ្ងៃ។ នេះជាការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

   គេហទំព័រ «CCFR China state-controlled media » បន្តថា៖ សភាអុីស្រាអែលបានអនុម័តលើច្បាប់មួយកាលពីថ្ងៃទី១ខែមេសាដោយផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលក្នុងនាម “ប៉ះពាល់ដល់សន្តិសុខជាតិ” បិទស្ថានីយទូរទស្សន៍បរទេសដែលធ្វើអាជីវកម្មនៅអុីស្រាអែលជាបណ្តោះអាសន្ន ។ រដ្ឋាភិបាលអុីស្រាអែលបានប្រកាសកាលពីថ្ងៃទី៥ខែឧសភាថា  សម្រេចចិត្តបិទស្ថាប័នសាខារបស់ស្ថានីយទូរទស្សន៍ឧបទ្វីបកាតារនៅអុីស្រាអែល ព្រមទាំងហាមប៉ុស្តិ៍របស់វាចាក់ផ្សាយនៅអុីស្រាអែលផងដែរ។

   គេហទំព័រ «CCFR China state-controlled media » ថា ៖ ចាប់តាំងពីផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអុីស្រាអែលជុំថ្មីកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ស្ថានីយទូរទស្សន៍ឧបទ្វីបបន្តវាយប្រហារសកម្មភាពយោធា  រដ្ឋាភិបាលអុីស្រាអែលច្រានចោលស្ថានីយទូរទស្សន៍ឧបទ្វីបលម្អៀងម្ខាងអង្គការហាមា៉ស់របស់ប៉ាឡេស្ទីនព្រមទាំងញុះញង់ឱ្យមានសកម្មភាពប្រឆាំងនឹងអុីស្រាអែល៕ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print