ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសស្រាលខណៈជិះម៉ូតូឌុបគ្នាពីរនាក់ត្រូវរថយន្តធុនធំបេីកមកកៀរដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់កាលពីវេលាម៉ោង០៧និង០០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចមុខសាលាកូរ៉េ លើមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ លីន ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឈ្មោះ លីកា ភេទស្រី អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។
តាមសាក្សីនីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញក្មេងស្រីទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-2023 ធ្វើដំណើរលើមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុម៉ូតូក្មេងស្រីបានបើកអែបនឹងថ្មចែកទ្រូងផ្លូវ ហើយរៀបនឹងបត់ឆ្លងផ្លូវ ស្របគ្នានោះ ក៏មានរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3853 ធ្វេីដំណើរលេីមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅស្របទិសគ្នាឡើងវ៉ាជែងរថយន្តផ្សេង បានមកកៀរម៉ូតូក្មេងស្រីរងគ្រោះ ដួលខ្ទាតក្មេងស្រីជិះខាងក្រោយចូលក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែង ចំណែកក្មេងស្រីអ្នកឌុបខ្ទាតចេញក្រៅរថយន្តរងរបួសស្រាល ភ្លាមៗរថយន្តបានបើកបន្តទៅមុខ រួចចុះចោលរថយន្ត គេចខ្លួនបាត់ ។ សមត្ថកិច្ចទៅដល់បានរកឃើញអត្តសញ្ញាណអ្នកបើកបរ មានឈ្មោះ ជឹម សុខជា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសពត្រូវបាន សាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅវត្ត ពូនភ្នំ ក្បែរទីតក្បែរទីតាំងកើតហេតុ៕ ដោយ៖សុខាសែនជ័យ