ក្រុម Barcelona បានផ្តួលក្រុម Villarreal ដើម្បីរក្សាកំណត់ត្រាឈ្នះ១០០% នៅក្នុង La Liga ប៉ុន្តែអ្នកចាំទី Marc-Andre ter Stegen របស់ Barcelona បានរងរបួស ហើយត្រូវបានគេសែងចេញពីទីលាន ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២២ ខែកញ្ញាក្នុងលទ្ធផល ៥ទល់១។
ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ និងខកខានការស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ខណៈដែល Raphinha រកបាន២គ្រាប់ដែរ ហើយ Pablo Torre រកបាន១គ្រាប់ ខណៈដែលក្រុមរបស់លោក Hansi Flick បានឈ្នះការប្រកួត៦លើកក្នុងចំណោម៦លើកដើមរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយរបួសរបស់ Ter Stegen នៅជិតចុងបញ្ចប់នៃតង់ទី១គឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យព្រួយបារម្ភសម្រាប់ក្រុម Barcelona។ កីឡាករជម្រើសជាតិអាឡឺម៉ង់ និងជាប្រធានក្រុម Barcelona វ័យ៣២ឆ្នាំរូបនេះបានរងរបួសនៅពេលដែលជង្គង់ស្តាំរបស់គាត់បានគៀបនៅពេលព្យាយាមសង្គ្រោះបាល់ ហើយបន្ទាប់មកគាត់ត្រូវបានគេលើកចេញពីទីលាន។
គាត់ត្រូវបានជំនួសដោយអ្នកចាំទី Inaki Pena បានដើរតួយ៉ាងសំខាន់ ដោយបានធ្វើការសង្គ្រោះដ៏ល្អមួយដើម្បីផ្តល់ជំនួយដល់អតីតខ្សែប្រយុទ្ធក្រុម Arsenal Nicolas Pepe នៅពេលដែលក្រុមភ្ញៀវ Barcelona នាំមុខ។ គ្រូបង្វឹកក្រុម Barcelona លោក Flick បានប្រាប់ DAZN បន្ទាប់ពីការប្រកួតថា “ខ្ញុំគិតថាវាជារបួសដ៏ធ្ងន់ធ្ងរ។ នៅពេលដែលគាត់ដេកនៅលើដី អ្នកអាចឃើញវាភ្លាមៗ” ។
ក្នុងការប្រកួតនោះកីឡាករ Lamine Yamal វ័យ១៧ឆ្នាំបានវាយបកឲ្យ Barcelona ហើយ Raphinha មានការខិតខំប្រឹងប្រែង មុនពេលក្រុមភ្ញៀវបាននាំមុខដោយសក្តិសម កីឡាករ Lewandowski ប្តូរពីការបញ្ជូនរបស់ Torre នៅនាទីទី២០។
Barcelona ទទួលបានលទ្ធផលនាំមុខ ២-០ នៅ១៥នាទីក្រោយមក ដែលជាការនាំរកគ្រាប់បាល់របស់ Lewandowski ដដែល ខណៈដែលអ្នកចាំទី Diego Conde រារាំងការប្រឹងប្រែងការស៊ុតរបស់ Eric Garcia បន្ទាប់ពីការបញ្ជូនបាល់ពិន័យ Yamal ។
ក្រុមម្ចាស់ផ្ទះ Villarreal បានតាមពីក្រោយ១គ្រាប់វិញនៅនាទីទ៣៨ ហើយលទ្ធផល ២ទល់១នេះបានបន្តរហូតដល់ចប់តង់ទី១។ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយបកតាមស្មើនៅដើមតង់ទី២ ប៉ុន្តែនៅតែមិនអាចរកបាន ផ្ទុយទៅវិញកីឡាករ Pablo Torre រកបានគ្រាប់បាល់ទី៣ឲ្យ Barceonal នៅនាទីទី៥៨។
ចូលដល់នាទីទី៧៤ និងនាទីទី៨៣ កីឡាករខ្សែបម្រើរកបាន២គ្រាប់បន្ថែមទៀតគឺ Raphinha ដែលជាគ្រាប់ទី៤ និងគ្រាប់ទី៥នៃការប្រកួតនេះ ធ្វើឲ្យចប់ការប្រកួតក្រុមខ្លាំង Barcelona នៅតែបន្តរកបានជ័យជម្នះដដែល ដោយ៦ប្រកួតឈ្នះទាំង៦ប្រកួត។
បច្ចុប្បន្នក្រុម Barcelona កំពុងឈរនៅលើកំពូលតារាង La Liga ដែលមាន៤ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯក Real Madrid ដែលបានស្មើ២ប្រកួតក្នុងចំណោម៦ប្រកួតរបស់ខ្លួននៅដើមរដូវកាលនេះ។ ការប្រកួតបន្ទាប់ Barcelona នឹងត្រូវប៉ះក្រុមភ្ញៀវ Gatafe នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនៅ La Liga ខណៈ Villarreal ដែលកំពុងឈរលេខ៥ ត្រូវប៉ះក្រុម Espanyol នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ ៕ (រូបភាព ៖ BBC Sport)