បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ត FORD RANGER បុករបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយ ខណៈអ្នកបើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ត FORD RANGER បុកពេញទំហឹងបណ្ដាលអោយរបួសធ្ងន់ម្នាក់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤នេះថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥ នាទីយប់ ថ្ងៃទី២២ ខែ​ កញ្ញា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា អ្នករងរបួសមានឈ្មោះ ភោគ តុលា  អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1P-4746។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 2A- 7767 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើេ ពីលិចទៅកើត  លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1P-4746 បើកឆ្លងផ្លូវពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាជាមួយរថយន្តយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលភ្លាមៗតែម្ដង។

...

ក្រោយមក អ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជួនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកមធ្យោបាយធ្វើដំណើរទាំង០២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងអូសយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print