នាវាកងទ័ពជើងទឹកអង់គ្លេសឈ្មោះ HMS SPEY ចូលចតធ្វើទស្សនកិច្ចជាផ្លូវការលើកកម្ពស់ទំនាក់ទំនង និងពង្រឹង​កិច្ចសហប្រតិបត្ដិការ រយៈពេល ០៥ថ្ងៃ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រង​មូល​ដ្ឋាន​សមុទ្ររាម​ បានឱ្យដឹងថា​ នាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS SPEY (P234) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចលើកកម្ពស់​ទំនាក់ទំនង និង​ពង្រឹងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងទ័ពជើងទឹក​ប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។

នៅក្នុងឱកាសទទួលស្វាគមន៍នៅកំពង់ផែ លោកវរនាវីឯក មាន សាវឿន​ បានដឹកនាំ​នាយនាវី​ចំនួន​ ៤២រូប​ អញ្ជើញទៅ​ទទួលស្វាគមន៍ នាវា​ក​ងទ័ពជើងទឹកអង់គ្លេសមួយគ្រឿងនេះ ដឹកនាំដោយលោកវរនាវីទោ ប៉ូល​ ខេដឌី​ (Cdr Paul Caddy) មេបញ្ជាការនាវា និងកងនាវិក ៦៣រូប ។ ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ច​ជា​ផ្លូវ​ការ​​​នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុងគោលបំណង ​ដើម្បីពង្រឹង​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ ដើម្បី​បង្កើន​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងទ័ពជើងទឹក​ប្រទេសទាំងពីរកម្ពុជា-អង់គ្លេស​ ឱ្យកាន់តែល្អប្រសើរឡើង ។

...

លោកនាយសេនាធិការ​រង​មូល​ដ្ឋាន​សមុទ្ររាម​រូបនេះ​ បន្ដថា នាវានេះ មានបណ្តោយ​ជាង ៩០ម៉ែត្រ​ ទទឹងជាង ១៣​ម៉ែត្រ កម្ពស់ជាង ៣០ម៉ែត្រ​ ជម្រៅទឹកជាង ​៤ម៉ែត្រ​ ។ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈ​ប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេ​បញ្ជាការ​មូលដ្ឋាន​សមុទ្ររាម និងជួបសំដែងការគួរសមជាមួយលោក​ ម៉ាង ស៊ីណេត អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ព​ជើង​ទឹក​ប្រទេស​អង់គ្លេស មានកម្មវិធីសប្បុរសធម៌ វប្បធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរ​ទស្សនា​ការ​​អភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុ។ល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print