អន្តរជាតិ ៖ កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤នេះ យានត្រឡប់មកវិញនៃយានអវកាសChang’E-៦បាននាំយកមកជាមួយនូវសំណាកនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទដែលមានទម្ងន់១,៩គីឡូក្រាមដោយសុវត្ថិភាព។នេះគឺជាសំណាកនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទតែមួយគត់ដែលមនុស្សជាតិប្រមូលបានគិតមកត្រឹមបច្ចុប្បន្ននេះ ហើយនឹងបើកឱ្យស្នើសុំសំណាកទាំងនេះក្នុងពេលឆាប់ៗ។ នេះជាការចេញផ្សាយរបស់ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ តាមការឧទ្ទេសនាមរបស់លោកLiChunlai អគ្គវិស្វកររងនៃបេសកកម្មហោះហើរនៃយានអវកាសស្ទង់រុករកភពព្រះចន្ទChangE-៦បានឱ្យដឹងថា សំណាកនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទដែលយានអវកាសChang’E-៦បានយកមកវិញដើម្បីធ្វើការស្រាវជ្រាវដោយវិទ្យាសាស្រ្តនឹងធ្វើការចែកចាយតាមរូបមន្តបើកចំហឱ្យដាក់ពាក្យស្នើសុំ ។ អ្នកវិទ្យាសាស្រ្តនៃបណ្តាប្រទេសនានាសុទ្ធតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណាកតែមួយគត់ទាំងនេះនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទ ហើយរំពឹងថា នឹងបង្កើនការយល់ដឹងរបស់មនុស្សជាតិចំពោះភពព្រះចន្ទថែមមួយកម្រិតទៀត។ បច្ចុប្បន្ននេះ ការស្នើសុំសម្រាប់បរទេសចំពោះសំណាកដែលយានអវកាសChang’E-៥បានយកមកវិញបានបញ្ចប់ហើយ ចំណែកឯការស្នើសុំសំណាកដែលយានអវកាសChang’E-៦បានយកមកវិញត្រូវរង់ចាំមួយរយៈពេលទៀត ព្រោះវាច្បាស់ណាស់ថា នឹងត្រូវផ្តល់ជូនអ្នកវិទ្យាសាស្រ្តចិនធ្វើការស្រាវជ្រាវជាអាទិភាព នេះគឺជាទម្លាប់អន្តរជាតិ៕