តុលាការកំពូលរបស់វេណេហ្ស៊ុយអេឡា បញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតីអាហ្សង់ទីន

ចែករំលែក៖

យោងតាមសារព័ត៌មាន Miami Herald តុលាការកំពូល Venezuelan (TSJ) បានអនុម័តដីកាចាប់ខ្លួនប្រធានាធិបតីអាហ្សង់ទីន Javier Milei ពាក់ព័ន្ធនឹងការរឹបអូសយន្តហោះ Emtrasur របស់ក្រុមហ៊ុនអាកាសចរណ៍ Venezuelan នៅទីក្រុង Buenos Aires ។

កន្លងមក អគ្គមេធាវី Tarek William Saab បានបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតី Milei រួមជាមួយនឹងអគ្គលេខាធិការនៃវិមានប្រធានាធិបតី Karina Milei និងរដ្ឋមន្ត្រីសន្តិសុខ Patricia Bullrich ដោយចោទប្រកាន់ពីបទប្រព្រឹត្ត “ចោរកម្មធ្ងន់ធ្ងរ ប្លន់ប្រដាប់អាវុធ ការឃុំខ្លួនដោយខុសច្បាប់” និង “ការជ្រៀតជ្រែកដោយខុសច្បាប់លើសុវត្ថិភាពនៃប្រតិបត្តិការអាកាសចរណ៍ស៊ីវិល” ។
ភាពតានតឹងរវាងប្រទេសនៅអាមេរិកខាងត្បូងទាំងពីរបានកើតឡើងជុំវិញយន្តហោះ Boeing 747-300FM របស់ក្រុមហ៊ុន Emtrasur Cargo ដែលទិញពីក្រុមហ៊ុន Mahan Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនអុីរ៉ង់ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតេអេរ៉ង់។ នៅខែសីហា ឆ្នាំ2022 អាជ្ញាធរអាហ្សង់ទីនបានរឹបអូសយន្តហោះតាមសំណើរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើការដាក់ទណ្ឌកម្មប្រឆាំងនឹងអុីរ៉ង់។
វេណេហ្ស៊ុយអេឡាបានតវ៉ាជាយូរមកហើយចំពោះការរឹបអូសយន្តហោះនេះ ដោយលើកហេតុផលថា អាហ្សង់ទីនបានបំពានច្បាប់អន្តរជាតិ និងទាមទារសំណងពីទីក្រុង Buenos Aires។ នៅខែមីនា ឆ្នាំ 2024 ការ៉ាកាសបានបិទដែនអាកាសរបស់ខ្លួនចំពោះការហោះហើរទៅនិងមកពីប្រទេសអាហ្សង់ទីន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសថា “គ្មានការចាប់អារម្មណ៍” ទាំងស្រុងចំពោះ “សំណើមិនសមហេតុសមផល” ដែលស្នើឡើងដោយរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា៕ ដោយធីរីណា

...

រូប​ថត​: siagon online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print