សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ដង្ហែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយនិងភរិយា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមដង្ហែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ។

វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិ មានទីតាំងក្បែរវិមានឯករាជ្យ ប្រើពេលវេលាសាងសង់រយៈពេល១ឆ្នាំ ដោយស្នាដៃស្ថាបត្យករជាកូនខ្មែរ និងសូមអបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print