ភ្នំពេញ ៖ អានុភាពមិនប្រតិសកម្ម
ការអនុវត្តច្បាប់ដែលលុបចោលបទល្មើស
បទប្បញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាម។ អំពើដែលប្រព្រឹត្តនៅមុនបទប្បញ្ញត្តិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀតឡើយ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះត្រូវបញ្ចប់ ។
ប្រសិនបើការផ្តន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយទោសដែលចេញអំពីការផ្តន្ទាទោសនេះមិនត្រូវអនុវត្តទេឬត្រូវតែឈប់អនុវត្ត មានន័យថាច្បាប់មួយចូលជាធរមានគឺមានអនុភាពគតិយុត្តិអនុវត្តចាប់ពីថ្ងៃដែលចេញព្រះរាជក្រមប្រកាសឱ្យប្រើទៅអនាគតមានន័យថាច្បាប់នេះគ្មានតម្លៃគតិយុត្តិអនុវត្តចំពោះព្រឹត្តិការណ៍ដែលកើតមុនច្បាប់នេះចូលជាធរមាន។
អានុភាពប្រតិសកម្ម
ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងឬធ្ងន់ជាង បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាម។ប៉ុន្តែការផ្តន្ទាទោសដែលជាស្ថាពរហើយនោះត្រូវអនុវត្ត ទោះបី ទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាងនឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ។
មានន័យថា
ច្បាប់ពុំមានតម្លៃគតយុត្តិអនវត្តចំពោះព្រឹត្តិការណ៍ដែលកើតមុនច្បាប់ចូលជាធរមានមានចំនួន ៣ គឺ
ច្បាប់កំណត់ពីអនុភាពប្រតិសកម្ម
ទណ្ឌកម្មច្បាប់ថ្មីស្រាលជាច្បាប់ចាស់
ច្បាប់ថ្មីមានគោលបំណងបកស្រាយច្បាប់ចាស់
ច្បាប់ថ្មីមានតម្លៃគតិយុត្តិអនុវត្តប្រាប់ពីពេលដែលច្បាប់ចាស់ចូលជាធរមាន។
សុពលភាពនៃកិច្ចនីតិវិធី
ការអនុវត្តភ្លាមនៃបទប្បញ្ញត្តិថ្មី គ្មានអានុភាពទៅលើសុពលភាព នៃកិច្ចនីតិវិធី ដែលបានបំពេញស្របតាមបទប្បញ្ញត្តិចាស់ឡើយ៕