ខេត្តស្វាយរៀង:សមត្ថកិច្ច បញ្ជូនជនសង្ស័យ ប្រុសស្រី ៣នាក់ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ។
សមត្ថកិច្ចនគរបាលបានអោយដឹងថាដោយ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីចន្ទរាជាស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា លទ្ធផល បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៣ នាក់ ស្រី០១ នាក់ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧៩១.០៧ក្រាម
ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់០.៣៨ ក្រាមជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
អាវុធខ្លី០១ដើម(ម៉ាកឡុក)គ្រាប់១៨គ្រាប់ បង់០១ទូរសព្ទ័ដៃ ០៤ គ្រឿង អត្តសញ្ញាណបណ្ណវៀតណាម០២ សន្លឹកម៉ូតូ០១ គ្រឿង លិខិតឆ្លងដែន០២ ក្បាលកុំព្យូទ័រ ០១ គ្រឿងព្រមទាំង ឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។