ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ និងមានមនុស្ស០៣នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តFord មួយគ្រឿងបានបុករះម៉ូតូ២គ្រឿងនៅផ្លូវបំបែកជាបួនខ្ទាតទៅផ្ទុបនឹងបង្គោលភ្លើង រួចរថយន្តបង្កបេីកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំនុចស្តុបលូប្រាំផ្លូវចោមចៅកែងនឹងផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះណឹប ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ អាស័យដ្ឋានភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KV-0036 ជិះឌុបគ្នា០២នាក់ និងមួយគ្រឿងទៀតម៉ាកស៊ុយសុគីនិច ពណ៌ខ្មៅ លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA -5330 ជិះឌុបគ្នា០២នាក់ ពួកគេបានធ្វើដំណើរតាម បណ្ដោយផ្លូវចោមចៅ ទិសដៅពីទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ។ ខណៈធ្វេីដំណេីរមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែក ជាបួនក៏មានរថយន្តម៉ាក ford ពណ៌ខ្មៅមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវចោមចៅទិសដៅបញ្ច្រាសគ្នា ពី កេីតទៅលិចក្នុងល្បឿនលឿនដូចគ្នា ហេីយ បួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ឆ្ពោះទៅផ្លូវលូប្រាំ ទេីបជ្រុលបុុក និងម៉ូតូទាំង២គ្រឿងនោះ បណ្តាលឲ្យ ម៉ូតូខ្ទាតទៅបុុកផ្ទុបនិងបង្គោលភ្លើងនៅចិញ្ចើម ផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងនោះរងរបួសធ្ងន់ធ្ងរ ដោយអ្នកខ្លះបែកក្បាលហូរឈាម និងអ្នក ខ្លះទៀតសន្លប់បាត់ស្មារតី ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សុី និងពេលទៅដល់មន្ទីរពេទ្យក៏មានអ្នកស្លាប់ម្នាក់ ខណៈអ្នករបួសធ្ងន់០៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ។ ដោយឡែករថយន្តបង្កវិញនៅពេល បង្កហេតុភ្លាមៗក៍បន្ថែមល្បឿនបេីករត់គេច បាត់ស្រមោលផងដែរ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដេីម្បីធ្វើស្រាវជ្រាវ រករថយន្តបង្ករ មកទទួលខុសត្រូវតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ