ក្រសួងការបរទេសចិន៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាងចំពោះអាមេរិកដែលបង្កើតរបាំងក្នុងវិស័យខ្សែកាបអុបទិកក្រោមបាតសមុទ្រ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី២៤ខែកញ្ញា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរសំណួរអំពីរឿងដែលអាមេរិកគ្រោងនឹងចុះហត្ថលេខាលើ《សេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉ក》ស្តីពីខ្សែកាបក្រោមបាតអុបទិកសមុទ្រក្នុងអំឡុងពេលបើកមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែកញ្ញានេះ។

លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិ គឺជាវត្ថុផ្ទុកព័ត៌មានដ៏សំខាន់បំផុតនៃទូរគមនាគមន៍សកលនាពេលបច្ចុប្បន្ន និងជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនិងពាណិជ្ជកម្មឆ្លងដែននៃអន្តរប្រទេស។ប៉ុន្តែ គួរឱ្យសោកស្តាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានរំលោភច្បាប់កំណត់អន្តរជាតិនិងរូបមន្តប្រតិបត្តិការអាជីវកម្មដោយចំហដែលបង្កើតរបាំងរារាំងប្រទេសចិនក្នុងវិស័យខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងប្រើប្រាស់កម្លាំងរដ្ឋដើម្បីគាបសង្កត់និងទប់ស្កាត់សហគ្រាស បច្ចេកវិទ្យានិងផលិតផលចិនជាបន្តបន្ទាប់។ លើកនេះ អាមេរិកបានញុះញង់ឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រដែលមានលក្ខណៈរើសអើងក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបង្ហាញពីចេតនាដ៏អាក្រក់។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជានិច្ចកាល ភាគីចិនតែងតែគាំរពារយ៉ាងដាច់ខាតនូវផលប្រយោជន៍ស្របច្បាប់និងសមហេតុផលរបស់សហគ្រាសចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើអនុត្តរភាពនិងឯកតោភាគីរបស់អាមេរិក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print