យកខ្សែរអង្រឹងរឹតកម្ចាស់PassAppដើម្បីយកទ្រព្យសម្បត្តិមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជិះPassApp លុះជិះដល់ទីស្ងាត់ ក៏យកខ្សែរអង្រឹងរឹតកម្ចាស់PassApp ដើម្បីយកទ្រព្យសម្បត្តិ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។
ករណី លួចមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៥៥នាទីរសៀល ចំណុចភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ សុម៉ាច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរំចេក សង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មុខរបរ រត់ផាស់ស្អាប់) ។ ចំណែកជនសង្ស័យឈ្មោះ ជរ នរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ)(ឃាត់ខ្លួន) ។វត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ,លុយដុល្លារក្រដាស់ប្រាក់១០០$ ចំនួម៣៣សន្លឹក (លុយសែន),លុយខ្មែរមានចំនួន(៤២១០០ម៉ឺនរៀល) និងឯកសារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
​ បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនមក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print