លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងទៅស្របតាមសំណូមពរចាំបាច់របស់ជាតិ = និងត្រូវបានអនុម័ទដោយរដ្ឋសភាស្របតាមនីតិវិធីដែលមានចែងជាធរមាន?
២- ទោះបីនៅក្នុងរដ្ឋសភាមានគណបក្សប៉ុន្មានក៏ដោយ = ការអនុម័តដោយរដ្ឋសភាត្រូវចាត់ទុកជាបានការស្របតាមគោលការណ៍ច្បាប់។
៣- ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋសភាឯកបក្សមិនបានការ = ចុះការនិយាយរបស់ក្រុមជនរត់ចោលស្រុកបានការឬ?
៤- តើអ្នកច្បាប់ណាថាមេដឹកនាំខ្មែររំលោភសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ពលរដ្ឋ = រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងត្រូវបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនធានាបានសន្តិភាពស្ថិរភាពនិងសេចក្តីសុខក្សេមក្សាន្តរបស់ប្រទេសជាតិ។
៥- ទោះធ្វើវិសោធនកម្មប៉ុន្មានដងក៏ដោយឲ្យតែស្របតាមនីតិវិធីនិងច្បាប់អនុញ្ញាត = រដ្ឋធម្មនុញ្ញនៅតែជារដ្ឋធម្មនុញ្ញដដែល។
៦- រដ្ឋធម្មនុញ្ញបើកទូលាយឲ្យពលរដ្ឋខ្មែរមានសិទ្ធិបញ្ចេញមតិ = តែរដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យជេរប្រមាថនិងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរអ្នកដទៃទំនៀមទម្លាប់ប្រពៃណីយ៍ដ៏ល្អនិងសន្តិសុខជាតិទេ?
៧- ករណី កឹម សុខា រឿងក្បត់ជាតិ សុន ឆ័យ រំលោភសិទ្ធិកិត្តិយសគណបក្សដទៃ ថាច់ សេដ្ឋា ចេញសែកអត់សាច់ប្រាក់ = សុទ្ធតែជាពិរុទ្ធភាពត្រូវចោទប្រកាន់ពីតុលាការ។
៨- ថានៅកម្ពុជាជារបបផ្តាច់ការ = គឺអ្នកប្រឆាំងជាអ្នកថាទេតើ?
៩- ការខ្វែងទស្សនៈគ្នាមិនមែនយកគ្នាជាខ្មាំងសត្រូវទេ = តែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបានចាត់ទុកគណបក្សប្រជាជនកម្ពុជាជាខ្មាំងសត្រូវរួចទៅហើយ?
១០- អាវុធរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺយកការអភិវឌ្ឍន៍តំបន់ត្រីកោណមកវាយប្រហារនិងញុះញង់ឲ្យប្រជាជនខ្មែរចងកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជាថាធ្វើឲ្យបាត់បង់ទឹកដីខ្មែរ៤ខេត្តនៅឦសាននៃប្រទេសកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print