ភ្នំពេញ ៖ ប្រុសស្រីមួយក្រុមអង្គុយផឹក ចាក់បាស់បង្កសម្លេងរំខានអ្នកជិតខាង ដល់យប់ជ្រៅ ត្រូវអាជ្ញាធរចុះទៅណែនាំតែបែរជាស្រែកជេរ រួចយកកាំបិតចាក់ត្រូវអាជ្ញាធរម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមាន ប្រុសស្រីមួយក្រុម គ្នាអង្គុយហូបចុកនឹងចាក់បាសតម្លង់អ្នកជិតខាង ធ្វើអោយពលរដ្ឋនៅក្បែរសម្រាន្តមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់អាជា្ញធរជួយចុះអន្តរាគមន៍ ។ ខណៈពេលដែរ អាជ្ញាធរចុះមកដល់ នឹងបានណែនាំបែរជាស្រែកជេរទៅកាន់អាជ្ញាធរ នឹងបានយកកាំបិតចាក់ទៅត្រូវអាជ្ញាធរម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ រួចបានអញ្ជើញមនុស្សប្រុសស្រី៤នាក់ទៅប៉ុស្តិ៍ដេីម្បីធ្វើការសាកសួរ ៕
ដោយ÷ ចន្ទ លីហ្សា