សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបើកការដេញថ្លៃឡើងវិញសម្រាប់កីឡដ្ឋានដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២៧ បន្ទាប់ពីការប្រកួតត្រូវបានដកចេញពីទីក្រុង Milan ប្រទេសអ៊ីតាលី។
កីឡដ្ឋាន San Siro នឹងក្លាយជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបន្ទាប់ពីមន្ត្រីក្រុង Milan បានបរាជ័យក្នុងការធានា Uefa ថា ការងាររៀបចំឡើងវិញដែលគ្រោងទុកនឹងមិនរារាំងព្រឹត្តិការណ៍នេះដែលស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានជ្រើសរើសយក។
ក្លិប AC Milan និង Inter Milan កំពុងពិចារណាសាងសង់កីឡដ្ឋានថ្មីនៅក្នុងតំបន់ San Siro។ កីឡដ្ឋានថ្មីរបស់ម្ចាស់ផ្ទះសម្រាប់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៧ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅក្នុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ UEFA កាលពីថ្ងៃអង្គារ ដែលការផ្លាស់ប្តូរទៅលើការផ្តល់មូលនិធិសាមគ្គីភាពរបស់អង្គការក៏ត្រូវបានយល់ព្រមផងដែរ។
លីកអឺរ៉ុបធំៗទាំង៥ដូចជា Premier League, La Liga, Ligue 1, Serie A និង Bundesliga បានយល់ព្រមឱ្យមានការបង់ប្រាក់សាមគ្គីភាពរបស់ពួកគេក្នុងកម្រិត១០លានអឺរ៉ូក្នុងមួយរដូវកាលរហូតដល់ឆ្នាំ២០២៦-២០២៧។ នេះគឺជាការកើនឡើង១.៥លានអឺរ៉ូនៅលើការបង់ប្រាក់លើកមុន ប៉ុន្តែឥឡូវនេះមាន៣០៨លានអឺរ៉ូ ដែលត្រូវចែករំលែកជាជាង១៧៧.២លានអឺរ៉ូនៅក្នុងការបង់ប្រាក់បន្ថែមពេលខាងមុខ។
ថវិកានេះត្រូវបានបែងចែកទៅឱ្យក្លិបដែលមិនចូលរួមក្នុងការប្រកួតអ៊ឺរ៉ុប។ Uefa បានពន្យល់ថា “មូលនិធិបែបនេះគឺសំដៅជួយដល់សមតុល្យការប្រកួតប្រជែងនៅទូទាំងលីកកំពូលរបស់អឺរ៉ុប ដែលក្លិបមួយចំនួនទទួលបានអត្ថប្រយោជន៍ពីលំហូរប្រាក់ចំណូលបន្ថែមដោយសារតែការចូលរួមក្នុងការប្រកួតប្រជែងនៅអឺរ៉ុប” ។
ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ យុទ្ធសាស្ត្របាល់ទាត់នារីរបស់ UEFA សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ក៏ត្រូវបានយល់ព្រមផងដែរ ទោះបីជាព័ត៌មានលម្អិតនៃអ្វីដែលវារួមបញ្ចូលមិនទាន់ត្រូវបានចេញផ្សាយក៏ដោយ ៕ (រូបភាព ៖ BBC Sport)