លោកXi Jinpingប្រធានរដ្ឋចិនឆ្លើយតបលិខិតដើម្បីលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយនៃតំណាងដែលចូលរួមស្បថនៅមុខវិមានសច្ចាប្រណិធានបង្រួបបង្រួមជនជាតិនៅទីក្រុងPu’er

ចែករំលែក៖

អន្តរជាតិ ៖ ថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់អ្នកជំនាន់ក្រោយនៃតំណាងដែលចូលរួមស្បថនៅមុខវិមានសច្ចាប្រណិធានបង្របបង្រួមជនជាតិនៅទីក្រុងPu’er ដើម្បីសម្តែងការលើកទឹកចិត្តយ៉ាងស្និទ្ធស្នាលនិងលើកឡើងពីសេចក្តីសង្ឃឹមយ៉ាងស្មោះចំពោះពួកគេ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកXi Jinpingបានលើកឡើងថា នៅឆ្នាំ១៩៥១ តំណាងនៃជនជាតិនានាដែលបូករួមទាំងបុព្វការីរបស់អ្នកទាំងអស់គ្នា បានសាងសង់វិមានសច្ចាប្រណិធាននិងធ្វើសម្បថយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចិត្តរួមគំនិតជាមួយបក្សកុម្មុយនីស្តចិន។
គេហទំព័រ «CCFR China state-controlled media » ថា ៖ រយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ប្រជាជនគ្រប់ជនជាតិបានរួបរួមគ្នានិងធ្វើការខិតខំប្រឹងប្រែង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅតាមតំបន់ព្រំដែនដែលទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនិងចារទំព័រប្រវត្តិសាស្ត្រស្តីពីសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិ។
លោកXi Jinpingបានគូសបញ្ជាក់ថា សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តវេននូវប្រពៃណីដ៏រុងរឿងរបស់បុព្វការី បន្តផ្សព្វផ្សាយរឿងរ៉ាវនៃវិមានសច្ចាប្រណិធានឱ្យបានកាន់តែល្អដើម្បីឱ្យសាមគ្គីភាពជនជាតិបន្តពីមួយទំនាន់ទៅមួយជំនាន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print