ខេត្តបាត់ដំបង÷ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះសមត្ថកិច្ចនគរ បាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនយុវជនម្នាក់ ឈ្មោះរុន រិទ្ធី អាយុ ២៣ឆ្នាំ រស់ នៅភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមច្បាប់ ដែលកិច្ចប្រតិបត្តិការនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ការអនុវត្តនូវចំណាត់ការនេះដោយកាលពីថ្ងៃទី២៤ ខែ កញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទីនៅចំណុចក្រុមទី១៣ ភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល យុវជនខាងលេីបានប្រព្រឹត្តិករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាដោយប្រេី ដំបងឈើនិងពូថៅរួមទាំងដុំថ្មផង ទៅលេីឈ្មោះ អៀង ឡាង ភេទស្រី អាយុ៤៥ឆ្នាំ(ត្រូវជាម្តាយបង្កើត)បណ្ដាលឱ្យរងរបួសត្រង់កំភួនដៃខាងស្ដាំ និងយកពូថៅវាយទូកញ្ចក់តូបលក់កាហ្វេរបស់ជនរងគ្រោះដែលជាអ្នកជិតខាងបណ្ដាលឱ្យបែកទូកញ្ចក់។
សម្ភារៈដកហូតរួមមាន៖
-ដំបងឈើចំនួន០១ប្រវែង៩០សង្ទីម៉ែត្រនិងពូថៅ ផ្លែដែកដងឈើចំនួន០១ ប្រវែង៥០សង្ទីម៉ែត្រ។
បើតាមលោកអធិការនគរបាលស្រុកថ្មគោល ឱ្យដឹងថា ករណីនេះ ដោយសារយុវជនខាងលេីខឹងនឹងការស្តីបន្ទោសរបស់ម្តាយខ្លួនទេីបប្រព្រឹត្តិបែបនេះ៕