ស្វែងយល់ អំពី ការព្យាបាល ការប៉ះទង្គិចឆ្អឹងកងកទី២!

ចែករំលែក៖

ភ្នំពេញ ៖ បាក់ឆ្អឹងកងក យើងសង្កេតឃើញថាមាន 5-20% គឺបាក់នៅនឹងឆ្អឹងកងកទី២ ដែលក្នុងនោះមានអ្នកជំងឺពី 25-40% ស្លាប់នៅនឹងកន្លែងកើងហេតុ។

ក) មូលហេតុនៃការប៉ះទង្គិច៖
កត្តាដែលធ្វើឲ្យមានការប៉ះទង្គិចឆ្អឹងកងកនេះមាន៖ គ្រោះថ្នាក់ក្នុងការបើកបរ ធ្លាក់ពីលើទីខ្ពស់ និងការលេងកីទ្បា។ល។

ខ) រោគសញ្ញា៖
នៅពេលដែលមានការប៉ះទង្គិចនៅឆ្អឹងកងកទី២ វានឹងលេចឡើងនូវរោគសញ្ញាដូចជាៈ
– ការឈឺកញ្ចឹងកខ្លាំង
– កម្រើកដៃ និងជើងមិនរួច។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះការពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កែនន័រ និងកាំរស្មីអ៊ិច (Rx, CTS, IRM) នឹងធ្វើឲ្យការសម្រេចចិត្ត ព្យាបាលរបស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺ ប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឃ) ការព្យាបាល៖
ទាក់ទងទៅនឹងការព្យាបាលរួមមាន២ ករណីៈ
– ទី១: ចំពោះការប្រះ ស្រាំឆ្អឹងធម្មតា (Fracture stable) គឺតម្រូវអោយអ្នកជំងឺពាក់រណបក រយៈពេលយ៉ាងតិច ៣ខែ។
– ទី២: ចំពោះការបាក់ឆ្អឹងដែលខូចពីទម្រង់ដើម (Fracture instable) ការវះកាត់ដោយចាប់ដែកនៅផ្នែកខាងមុខនៃឆ្អឹងកងក ជាជម្រើសដែលល្អបំផុតក្នុងការព្យាបាល។
ប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យលើពេលវេលាពីពេលមានគ្រោះថ្នាក់ រហូតដល់ពេលព្យាបាល និង អាស្រ័យលើកំរិតនៃការប៉ះពាល់។

«ប្រសិនបើបងប្អូនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចទៅលើឆ្អឹងកងកនេះ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីពេទ្យកាល់ម៉ែតអោយទាន់ពេលវេលា ដែលមានវេជ្ជបណ្ឌិតជំនាញ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រគ្រប់គ្រាន់ដើម្បីសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់។»

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print