សហរដ្ឋអាមេរិកត្រៀមប្រកាសផ្ដល់ជំនួយយោធា៨ពាន់លានដុល្លារ មានគ្រាប់បែកនាំផ្លូវ

ចែករំលែក៖

សហរដ្ឋអាមេរិកហៀបនឹងប្រកាសកញ្ចប់ជំនួយចំនួន 8 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់បែកនាំផ្លូវផងដែរ។ នេះនឹងក្លាយជាការសន្យាជំនួយយោធាដ៏ធំបំផុតមួយ ដែលក្រុងកៀវបានទទួលពីទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេល31ខែកន្លងមកនេះ ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ 2022។

រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចូលរួមក្នុងកិច្ចពិភាក្សាបន្ទាន់ជាមួយសភាទាំង២ របស់សហរដ្ឋអាមេរិក ជុំវិញការទម្លាក់កញ្ចប់ថវិកា ៥.៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយយោធាទៅកាន់អ៊ុយក្រែនឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ដែលជាកាលបរិច្ឆេទបិទបញ្ចប់ឆ្នាំសារពើពន្ធ។
មន្ត្រីអាមេរិក២នាក់ខាងលើបានប្រាប់ Reuters ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមានមានបំណងជូនដំណឹងទៅកាន់សភាអាមេរិក ថាខ្លួននឹងប្រកាសពីការដកអាវុធមានទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារចេញពីឃ្លាំងអាវុធអាមេរិក។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក បៃដិន ក៏នឹងប្រកាសផ្ដល់ជំនួយយោធាថ្មីបន្ថែមពីលើ ២.៤ពាន់លានដុល្លារផងដែរ នៅក្រោមកម្មវិធី Ukraine Security Assistance Initiative ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចទិញអាវុធដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន ជំនួសឱ្យការដកអាវុធចេញពីឃ្លាំង។
នៅក្នុងកញ្ចប់ជំនួយយោធាខាងលើនឹងមានគ្រាប់រំសេវ អាវុធប្រឆាំងដ្រូន និងបរិក្ខារគាំទ្រដល់ការផលិតគ្រាប់រំសេវ នៅក្នុងប្រទេសអ៊ុយក្រែន។
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជាង ១៧៥ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយហិរញ្ញវត្ថុនិងជំនួយយោធាទៅឱ្យអ៊ុយក្រែន រួមទាំងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប៕ ដោយធីរីណា

...

រូប​ថត​: VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print