ខេត្តកំពង់ធំ÷ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសន្ទុកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៦ខែកញ្ញ ឆ្នាំ២០២៤ ដោយជាប់ចោទពីបទរំលោភស្ត្រីវ័យចំណាស់អាយុ៨៦ឆ្នាំម្នាក់។
ប្រភពបញ្ជាក់ថា ដោយសារតែភ្លើងតណ្ហាពុះកញ្ជ្រោលរោលរាលខ្លាំងពេក ទើបធ្វើឱ្យបុរសម្នាក់ចាប់រំលោភដូនចាស់ម្នាក់បានសម្រេច ហើយក្រោយមកត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកឃាត់ខ្លន។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើផ្ទះដូនចាស់ដែលជាជនរងគ្រោះកាលពីវេលាម៉ោង១៤និង០៥នាទីរសៀល ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤ ស្ថិតនៅភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់ធំ។
លោកយាយរងគ្រោះអាយុ៨៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកបុរសល្មោភកាមដែលជាជនសង្ស័យឈ្មោះ ពៅ បូរី អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ បច្ចុប្បន្នមានប្រពន្ធរស់នៅភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយនឹងលោកយាយរងគ្រោះដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុបុរសល្មោភកាមដែលជាជនសង្ស័យបានមកផ្ទះលោកយាយ ក្នុងគោលបំណងមកលេងកូនលោកយាយ ដែលត្រូវជាមិត្តភក្កិរបស់ខ្លួន។ លុះពេលមកដល់ ឃើញលោកយាយនៅផ្ទះតែម្នាក់ឯង ព្រោះកូនលោកយាយដែលត្រូវជាមិត្តភក្តិរបស់ខ្លួនទៅដុតឡធ្យូងនៅខាងក្រោយផ្ទះ។ ឃើញឱកាសល្អជនសង្ស័យក៏បានចាប់ រំលោភលោកយាយ។ កំពុងតែបើកយុទ្ធនាការកូនលោកយាយមកទាន់ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យ ហើយរាយ ការណ៍ទៅសមត្ថកិច្ច។
នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកឃាត់ខ្លួនជនល្មោភកាមនេះមកសាកកសួរ ហើយកសាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការនីតិវិធី៕