ភ្នំពេញ ៖ ថាលេងដូចក្មេងម្ញិម្ញ៉ក់ ឃើញប្រុសកម្លោះសសៀរចូលជិត សើចច្រៀងបញ្ឈាងគ្មានគិត ប្រុសព្រើនបានចិត្ត គេហ៊ានដោយសារ…….នេះជា«ច្បាប់ស្រី» អ្នកសិក្សាអាចយល់ហើយថា អក្សរសិល្ប៍ មានការអប់រំ មនុស្សប្រុសស្រី បានន័យណាស់ ដើម្បីរក្សាការពារផៅសន្តាន ! ។ បច្ចុប្បន្ននារីខ្លះ ដើម្បីតែប្រាក់ ខំបញ្ចេញលេចលើលេចក្រោម បង្ហាញពីភាពសិចសុី ស្ទើរចេញកេរម្តាយ ប្រយោជន៍បង្ហោះឱ្យគេឃើញចាប់អារម្មណ៍ ចង់បានបាន Like ស៊ែរ ដើម្បីលក់ផលិតផល ។
ទីបំផុត ! នារីម្នាក់ដែល តែង ថត បង្ហាញភាពស៊ិចស៊ី នៅលើ បណ្ដាញសង្គម ត្រូវ សមត្ថកិច្ច នៃស្នងការ រាជធានីភ្នំពេញ កោះ ហៅមក សួរនាំ ព្រោះនេះជាទង្វើ ធ្វើ ឱ្យ ប៉ះពាល់ដល់ តម្លៃស្ត្រីខ្មែរ ។
នៅចំពោះមុខសមត្ថកិច្ច និងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវ ការសោ ក ស្ដាយចំពោះទ ង្វើខុសឆ្គងរប ស់ខ្លួនចំពោះកា របង្ហោះ រូបភា ពស៉ិ ច ស៊ី ហួសហេ តុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ។
ជាការពិត ! ទោះជាគាត់សោ ក ស្ដាយចំពោះទ ង្វើខុសឆ្គងរប ស់ខ្លួនចំពោះកា របង្ហោះ រូបភា ពស៉ិ ច ស៊ី ហួសហេ តុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងនេះក៏ដោយ សួរថា គាត់បានបញ្ឈប់ឬនៅ ! ផេករបស់គាត់ឈ្មោះថា «យុន សុខ ផល្លីន» នៅតែមានរូបសិចសុីដដែល ! ឯណាទៅ សីលធម៌អ្នកជានារី ?
អ្នកជាដើមហេតុ ដែលអាចនិយាយបានថា ៖ ធ្វើឱ្យសីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការធ្លាក់ចុះដោយសារ ការបង្ហាញភាពសិចសុីហួសហេតុពេក ! ម្យ៉ាងទៀតរូបភាពនេះផ្តើមឱ្យឃើញមាន ករណី ជាច្រើន បានកើតឡើងនាពេលកន្លងទៅថ្មីៗ នេះ ដូចជា ការរំលោភ សម្លាប់ ការបំពាន ផ្លូវភេទ ទៅលើស្ត្រី ការផឹកស្រវឹងឡូឡា ការ ស្រែក ច្រៀងខារ៉ាអូខេ ឮៗ រំខានអ្នកដទៃ ជាដើម ស្រួចស្រើបនឹងតណ្ហា ដែលជា ហេតុធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុត ចាប់អំពើរំលោភ ផិត ក្បត់ ។ល។
ដោយ ៖ សិលា