លោក Wang Yi ជួបសន្ទនាជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកតាមការណាត់ ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ការដែលទំនាក់ទំនងរវាងចិននិងអាមេរិកបញ្ឈប់ការធ្លាក់ចុះនិងមានស្ថិរភាពឡើងវិញ វាសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏សមស្របនឹងក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ តើអាចរក្សានិន្នាការបែបនេះឬអត់ វាស្ថិតនៅលើកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ។ អាមេរិកមិនត្រូវតែងតែធ្វើការប្រាស្រ័យទាក់ទងជាមួយចិនតាមរយៈមុខមាត់ពីរយ៉ាង ពោលគឺមួយផ្នែក ទប់ស្កាត់និងគាបសង្កត់ចិនតាមតែទំនើងចិត្ត មួយផ្នែកទផៀត ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិនដូចគ្មានរឿងកើតឡើង ។
គេហទំព័រ «CCFR China state-controlled media » លោកWang Yi បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រោះថ្នាក់ដ៏ធំបំផុងនៃស្ថានការណ៍នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺទង្វើប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យរបស់បុគ្គល William Lai និងបក្ខពួករបស់វាមានសភាពកាន់តែអាក្រក់ទៅៗ ។ បើសិនជាអាមេរិកពិតជាចង់ឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់មានសន្តិភាពនិងស្ថិរភាព នោះក៏ត្រូវគោរពគោលការណ៍ចិនតែមួយ អនុវត្តតាមការកំណត់នៃសេចកី្តប្រកាសរួមទាំង៣រវាងចិននិងអាមេរិក បញ្ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមជាតិដោយសន្តិវិធីរបស់ប្រទេសចិន ។
លោក Wang Yi បានថ្លែងទៀតថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបានគាបសង្កត់ប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ។ ភាគីចិនមិនទទួលយកជាដាច់ខាតនូវការនិយាយឆ្ការដៃឆ្ការជើងរបស់ “គ្រូបង្រៀនប្រដៅកូនសិស្ស”លើបញ្ហាសិទ្ធិមនុស្ស ហើយកាន់តែប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Wang Yi បានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតជាមួយប្រទេសសាមីដោយផ្ទាល់តាមរយៈកិច្ចសន្ទនានិងពិព្រោះពិភាក្សា ។ សូមដាស់តឿនអាមេរិកថា កុំបង្ករឿងនៅសមុទ្រចិនខាងត្បូងទៀត កុំបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print