ខេត្តសៀមរាប ៖ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឧ៌វាទ ចូលរួម និងការពារសន្តិសុខ កម្មវិធីវេចនំអន្សម ក្រោមប្រធានបទ “អន្សមបុណ្យភ្ជុំ យុវជនសៀមរាប” ក្រោមអធិបតីភាព លោក ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ទីរ ស្ថាប័នពាក់ព័ន្ធ ចំណុះខេត្តសៀមរាប សសយក ខេត្តសៀមរាប មគ្គុទ្ទេស ទេសចរណ៍ កងកម្លាំង ទាំងបីប្រភេទ និងមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួចជាច្រើន ពិធីនេះធ្វើនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅរសៀលថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននង្ហោះថា ៖ « អន្សមបុណ្យភ្ជុំ យុវជនសៀមរាប »
សូមទស្សនា និង ចូលរួម កម្មវិធីវិចអន្សម ដែលរៀបចំដោយយុវជនខេត្តសៀមរាប ដែលនឹងធ្វើនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ១៧:០០ល្ងាច ថ្ងៃ ២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា