ខេត្តបាត់ដំបង÷ នៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការ បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយចំនួន០៨នាក់ភេទប្រុស មកកាន់ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងដេីម្បីអនុវត្តទោសតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាននៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤ ដោយសារពួកគាត់បានធ្វេីសកម្មភាពរួមគ្នាក្នុងការគាស់ឃ្លាំងរបស់ជនរងគ្រោះឈ្មោះ ពៅ សូវៀត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិអស់ជាច្រើន។
ការអនុវត្តវិធានការខាងលេីនេះ ស្ថិតក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត
បាត់ដំបង បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលេី។
ជនសង័្សយបានសារភាពថា ពួកគាត់លួចយកទ្រព្យសម្បត្តិនៅទីនេះដល់ទៅចំនួន០៤លេីកឯណោះ ទំរាំសមត្ថកិច្ចបង្រ្កាបបាន។
-វត្ថុតាងដកហូតរួមមាន៖
– ម៉ាស៉ីនបាញ់ថ្នាំចំនួន០៣គ្រឿង
-ម៉ូទ័រ បាញ់ថ្នាំ ចំនួន០២គ្រឿង
-ម៉ាស៉ីនកាត់ស្មៅចំនួន០៣គ្រឿង។
ចំពោះសម្ភារៈមួយចំនួនទៀតដែលត្រូវបានជនសង័្សយយកទៅនោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមទៀត៕ ដោយសុរិយា