រថយន្ដឡិចសុីសRX330 បេីកកៀររថយន្ដព្រុសរងការខូចខាតមិនឈប់ទទួលខុសត្រូវទេ បន្តទៅបុកបង្គោលភ្លើងមួយដេីមជិតបាក់ ត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ដឡិចសុីសRX330 មួយគ្រឿង រួចហើយបានរេចង្កូតទៅកៀររថយន្ដព្រុសមួយគ្រឿងឲ្យរងការខូចខាត រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៀតបណ្ដាលរងការខូចខាត និងព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ២២៧ កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដឡិចសុីសRX330 មួយគ្រឿងពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AZ-8979 បានបើកកៀររថយន្ដព្រុសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ 2BV-7352 ត្រង់ចំណុចផ្លូវលេខ២២៧ កែងនិងផ្លូវព្រះមុនីវង្សឲ្យរងការខូចខាតពីចំហៀងរថយន្ដខាងឆ្វេង រួចមិនឈប់ទទួលខុសត្រូវនោះទេ គឺបានបេីករត់ទៅបុកបង្គោលភ្លើងថែមទៀតបណ្ដាលឲ្យរថយន្ដខូចខាតផ្នែកពីមុខខាងស្ដាំយ៉ាងដំណំ រួមទាំងបង្គោលភ្លើងមួយដេីមនោះជិតបាក់រលំផងដែរ។
ប្រភពដដែលបានបន្តថា ក្រោយពីរថយន្ដបង្កបានបុកជាបន្តបន្ទាប់មិនឈប់ដោះស្រាយ ថែមទាំងបានព្យាយាមបើករថយន្ដទាំងធ្លាក់កោងមុខរត់គេចពីកន្លែងកើតហេតុរហូតមកដល់ចំណុចផ្លូវលេខ១១៣កែងផ្លូវលេខ៣៩០ ក្នុងខណ្ឌបឹងកេងកង ក៏ត្រូវខាងរថយន្ដជនរងគ្រោះ និងសមត្ថកិច្ចជួយប្រដេញចាប់ឃាត់បានមកវិញ ហើយជាសំណាងល្អដែរដែលករណីនេះមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង បានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ៧មករា ដើម្បីប្រគល់រឿងនេះឲ្យដោះស្រាយដល់អ្នកបង្កនិងជនរងគ្រោះ ។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់ ឱ្យភាគីទាំងពីរដោះស្រាយគ្នាតែមិនត្រូវ្នគ្នា ហេីយរថយន្តបង្កបានធ្វេីឲ្យខូចខាតបង្គោលភ្លើង១ដើមផងនោះ សមត្ថកិច្ចក៏សម្រេចធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print