ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមវិជ្ជបណ្ឌិត អ៊ុក ផល្លា ប្រធានក្រុមទីប្រឹក្សាឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភារួមដំណើរដោយ ឯកឧត្តម ប្រាក់ ឈៀង នាយករង ខុទ្ទកាល័យ បានអញ្ជើញដឹកនាំគណៈប្រតិភូខុទ្ទកាល័យឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប និងជាទីប្រឹក្សារបស់ ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម សោម ចិន អនុប្រធាន គណៈ កម្មការទី៨ នៃរដ្ឋសភា និង ជា តំណាង រាស្រ្ត មណ្ឌលខេត្តកំពត បានទទួលមរណភាពនៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៤០ នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ឯកឧត្តម អ៊ុក ផល្លា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ ឯកឧត្តម សោម ចិន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មរណភាពរបស់ ឯកឧត្តម សោម ចន្តា មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប មានវីរភាពដ៏ឧត្តុង្គឧត្តម៕
ដោយ ៖ សិលា