សង្ស័យជិះម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មុននេះបន្ដិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈគេសង្ស័យអាចងងិតមុខដួលដោយខ្លួនឯង ឬទាក់ដៃចង្កូតគ្នាក៍ថាបាន ព្រោះនៅម្ដុំនោះពុំមានផ្ទះប្រជាពលរដ្ឋនៅក្បែរទេ ប៉ុន្តែមានម៉ូតូដួលអូសលើថ្នល់ ចំណែកអ្នកបើកបរម៉ូតូសន្លប់ស្ដូកស្ដឹងនៅចិញ្ចើមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរខាងលើ បានកើតឡើងមុននេះបន្ដិច នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ គេសង្ស័យអាចបណ្ដាលមកពីគាត់ងងិតមុខឬទាក់ដៃចង្កូតម៉ូតូគ្នា ជនរងរបួសត្រូវបានអ្នកធ្វើណើរជួយសម្រួល(ចលនា)ចំណែកម៉ូតូនៅលើផ្លូវ ជនរងរបួសគេពុំទាន់ស្គាល់អតសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចបានទទួលព័ត៌មាន និងកំពុងចេញដំណើរមកជួយសង្រ្គោះ រងចាំព័ត៌លម្អិត ៕

...

ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print