ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ នាឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបាននូវអនុមោទនាបុណ្យកុសល ដែលកើតអំពីសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យឧទ្ទិសមគ្គផលជូនដល់ជីដូនជីតា បុព្វការីជនគ្រប់ៗគ្នា។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ជាពិសេស សូមការធ្វើដំណើរទៅកាន់ស្រុកកំណើត និងការធ្វើដំណើរកំសាន្តទាំងទីជិត ទីឆ្ងាយរបស់បងប្អូនទទួលបាននូវសុខសុវត្ថិភាពគ្រប់គ្នា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានអធ្យាស្រ័យខ្ពស់ក្នុងការបើកបរ និងប្រើប្រាស់ដងផ្លូវ ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតចុះពិនិត្យស្ថានភាព ទិដ្ឋភាពជាក់ស្តែង និងសំណេះសំណាលជាមួយកម្មករ-និយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ “ដោយជិះមិនបង់ប្រាក់”
រយ:ពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ សិលា