រដ្ឋសភាជាតិ ៖ សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី១-២-៣ ខែតុលា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធសាសនិក មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំគ្រួសារ សាច់ញាតិបងប្អូនជាដើម។ តាមប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ទីវត្តអារាម គឺជាកន្លែងប្រតិបត្តិសាសនាក្នុងការធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ ឱ្យលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ ក៏សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប សូមប្រកបដោយសេចក្តីសុខ សុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅគ្រប់ទីកន្លែង នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print