កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារថ្មើជើងលើទឹកដីលីបង់

ចែករំលែក៖

កងទ័ពអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការវាយលុកថ្មើជើងមានកំណត់ប្រឆាំងនឹងគោលដៅរបស់ក្រុមប្រដាប់អាវុធ Hezbollah នៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានបញ្ចាក់ថាមិនកំណត់ចំពោះប្រទេសលីបង់ អ៊ីស្រាអែលព្រមានថា គ្មានកន្លែងណានៅមជ្ឈិមបូព៌ាហួសពីលទ្ធភាពរបស់អ៊ីស្រាអែលឡើយ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Damascus ប្រទេសស៊ីរីកាលពីម្សិលមិញបានសម្លាប់ជនស៊ីវិល 3 នាក់ និង 9 នាក់ផ្សេងទៀតរងរបួស

កន្លងមក អ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅក្រុម Houthi នៅក្នុងកំពង់ផែ Hodeidah របស់យេម៉ែន ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងបំផ្លាញប្រព័ន្ធផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅកំពង់ផែ។
ខាងក្រុមហេសបូឡាហ៍ មេដឹកនាំរងក្រុមហេសបូឡា លោក ណាអ៊ីម កាសេម បានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធលើដីដោយបន្តបាញ់មីស៊ីលរហូតដល់ជម្រៅ ១៥០ គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ទោះបីជាប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនអាចបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យបដិសេធការវាយប្រហារលើកងកម្លាំង Hezbollah ឬក្រុមហាម៉ាសនៅហ្គាហ្សានោះទេ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy ជាថ្មីម្តងទៀតបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលជៀសវាងសកម្មភាពយោធាណាមួយនៅលើទឹកដីលីបង់ ដោយសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ៕

...

រូប​ថត​: Hanoi online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print