កងទ័ពអ៊ីស្រាអែលអះអាងថា អ៊ីរ៉ង់បាញ់គ្រាប់ម៉ីស៊ីលលើសពី១៨០គ្រាប់ចំអ៊ីស្រាអែល ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថាកុំគិតគូរសងសឹកមកវិញ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី១ ខែតុលា អ្នកនាំពាក្យកងទ័ពការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការថា  អ៊ីរ៉ង់បានធ្វើការវាយប្រហារគ្រាប់មីស៊ីលទ្រង់ទ្រាយធំពីដែនអ៊ីរ៉ង់មកកាន់អ៊ីស្រាអែល ដែលសរុបបានបាញ់បង្ហោះគ្រាប់មីស៊ីលចំនួនលើសពី ១៨០ គ្រាប់។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ គ្រាប់មីស៊ីលចំនួនច្រើនត្រូវទប់ស្កាត់ដោយសម្ព័ន្ធបង្ការរវាងអ៊ីស្រាអែលនិងអាមេរិក  គ្រាប់ចំនួនតិចបានបាញ់ចំតំបន់ភាគកណ្តាលនិងតំបន់ខាងត្បូងអ៊ីរ៉ង់។

      គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា លោក បៃតិន ប្រធានាធិបតីអាមេរិកបានចាត់បញ្ជាឱ្យកងទ័ពអាមេរិកជួយអ៊ីស្រាអែលធ្វើការបង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។

      ព្រឹកព្រលឹមថ្ងៃទី២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីព្រមានអ៊ីស្រាអែលថា កុំធ្វើសកម្មភាពសងសឹកដោយសារបានរងការវាយប្រហារគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។ ព្រោះអ៊ីរ៉ង់គឺអនុម័តសិទ្ធិ “ការពារខ្លួនឯង” ដែលបានកំណត់ក្នុងមាត្រាទី ៥១ នៃ «  រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ »  សកម្មភាពយោធារបស់អ៊ីរ៉ង់នៅយប់ថ្ងៃទី១ ខែតុលា ធ្វើឡើងគឺបន្ទាប់ពីបានទ្រាំអត់ធ្មត់យ៉ាងខ្លាំងអស់រយៈពេល ២ ខែកន្លងមក ក្នុងបំណងគាំទ្រការឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។ សកម្មភាពយោធាលើកនេះបានបញ្ចប់ហើយ លុះត្រាតែអ៊ីស្រាអែលសម្រេចចិត្តសងសឹកថែមមួយកម្រិតទៀត  ។ បើអ៊ីស្រាអែលធ្វើទង្វើសងសឹក នោះអ៊ីរ៉ង់នឹងឆ្លើយតបកាន់តែខ្លាំងក្លាទៅវិញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print