លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២ តុលា ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែតុលា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៤,២៦ក្រាម។

-មេតំហ្វេតាមីន(Wy)= ២២០,០៣ក្រាម។

-កេតាមីន(Ke)= ៤០០០,០ក្រាម។

-អុិចស្តាសុី(mdma)= ៧០១២៣,០ក្រាម។

លទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៤អង្គភាព

១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៩៨ក្រាម។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ០,៦៤ក្រាម, Wy ២២០,០៣ក្រាម, Ke ៤០០០,០ក្រាម និងMDMA ៧០១២៣,០ក្រាម។

៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៩ក្រាម។

៤ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print