ខេត្តសៀមរាប÷ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដេីរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ៦៥ ០៧៣ នាក់ កើនឡើង ៣២.៥៧% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដេីរលេងកម្សាន្តមានចំនួនប្រមាណ ៦២ ០០០ នាក់ កើនឡើងប្រមាណ ៣៣.២៧% ធៀបនឹងឆ្នាំ២០២៣ ហើយទេសចរបរទេសសរុប ៣ ០៣៧ នាក់ កើនឡើង ១៩.៥៦% ធៀបនឹងឆ្នាំ២០២៣ ផងដែរ។
សម្រាប់រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ១១១ ៤៤៧ នាក់ កើនឡើង ៣៣.១៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដេីរលេងកម្សាន្តមានចំនួនប្រមាណ ១០៦ ០០០ នាក់ កើនឡើងប្រមាណ ៣៤.៣១% និងទេសចរបរទេសសរុប ៥ ៤៤៧ នាក់ កើនឡើង ១៣.៦៩% ធៀបនឹងឆ្នាំ២០២៣៕