លោក ហ៊ុន ម៉ានី ៖ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានពូនជ្រុំ ដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ពីជំនាន់មួយទៅជំនាន់មួយ

ចែករំលែក៖

ប្រទេសចិន ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈបានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងកាទូត អស់រយៈពេល៦៦ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ពីជំនាន់មួយទៅជំនាន់មួយ នៃប្រទេសទាំងពីរកំពុងតែបន្តរីកចម្រើន កាន់តែរឹងមាំ ឥតឈប់ឈរ។

 

អំឡុងកម្មវិធីអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានឯកភាពបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយដែលបានបន្តអនុវត្ត ដោយរដ្ឋាភិបាល អាណត្តិទី៧។ ក្រោយមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ហើយបានឯកភាព ជាមួយប្រធានរដ្ឋ Xi Jinping ក្នុងការបន្តនិងធ្វើឲ្យស៊ីជម្រៅ នូវការបន្សុំការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទៅនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។

 

«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានក្លាយជាកម្លាំងចលករមួយដើម្បីបំពេញភាពខ្វះចន្លោះ នៃយន្តការកិច្ចសហប្រតិបត្តិការ និងតម្រូវការធនធានអភិវឌ្ឍន៍ ឲ្យកាន់តែច្រើនជាងមុន និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ក្នុងការឆ្លើយតប ទៅហ្នឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង ជាពិសេស សម្រាប់ការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសកំពុងអភិវឌ្ឍន៍»

 

លោកបន្តថា អំឡុងដំណើរទស្សនកិច្ចនោះ ក៏មាការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការឈានឆ្ពោះទៅការកសាងសហគមជោគវាសនារួមកម្ពុជាចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

 

 

លោកបានបន្តថា បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ជាពិសេស សម្រាប់ការនាំចេញកសិផលពី កម្ពុជាទៅទីផ្សាចិន ហើយទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានប្រមាណជាង១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤។

 

លោកបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពយ៉ាងផុសផុល ដើម្បអនុវត្តឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនឲ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការជំរុញកំណើនទេសចរចិន នៅកម្ពុជាឡើងវិញ, បង្កើនជើងហោះហើរបន្ថែមទៀត រវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ និងប្រើប្រាស់ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ លើគ្រប់វិស័យ ឲ្យកាន់តែខ្លាំងក្លា។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ចិនគឺជាប្រទេសដំបូងគេ ដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ជូននិស្សិតកម្ពុជា ទៅសិក្សា នៅប្រទេសចិន។

 

តាងនាមរាជរដ្ឋាភិបាល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍លើវិស័យជាច្រើន ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យដឹកជញ្ជូន ថាមពល និងកសិកម្ម ជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាព និង កិត្យានុភាពជាតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

 

លោក ឧបនាយករដ្ឋមន្ត្រី ក៏សូមជូនពរចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឲ្យគង់វង្ស រឹងមាំដើម្បីជាផលប្រយោជន៍ សម្រាប់ប្រទេសនិងប្រជាជនយើងទាំងពីរ៕

ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print