កាលពីថ្ងៃទី 2 ខែតុលា អុីស្រាអែលបានប្រកាសថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសអុីស្រាអែលឡើយ។
យោងតាមកាសែត The Guardian នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនី X រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Israel Katz បានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ ខ្ញុំសូមប្រកាសអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងហាមប្រាមលោកចូលទឹកដីអុីស្រាអែល អ្នកណាដែលមិនថ្កោលទោសការវាយប្រហាររបស់អុីរ៉ង់មកលើអុីស្រាអែល នៅពេលដែលប្រទេសភាគច្រើនក្នុងពិភពលោកបានផ្កោលទោស ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបានថ្កោលទោសមិនសមនឹងបោះជើងលើដីអុីស្រាអែលទេ»។
លោក Katz បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ថាមិនបានថ្កោលទោសការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម Hamas លើប្រទេសអុីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ហើយក៏មិនបានធ្វើការផ្លាស់ប្តូរណាមួយដើម្បីចាត់ទុកក្រុម Hamas ជាអង្គការភេរវករផងដែរ។
រដ្ឋលេខាធិការ Katz បាននិយាយថា លោក Guterres គឺជាអ្នកគាំទ្រក្រុមឧទ្ទាមដូចជា Hamas, Hezbollah, Houthi រួមជាមួយប្រទេសអុីរ៉ង់ ដែលអុីស្រាអែលចាត់ទុកថាជាអង្គការភេរវកម្ម និងបណ្តាប្រទេសនានា។
លោក Katz ក៏បានសង្កត់ធ្ងន់ថា អុីស្រាអែលនឹងបន្តការពារប្រជាជន និងកិត្តិយសជាតិរបស់ខ្លួន ដោយមានឬគ្មានការគាំទ្រពីអគ្គលេខាធិការ Guterres។
ពីមុនក្នុងខែតុលា ឆ្នាំ 2023 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានរិះគន់ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់លើអុីស្រាអែល ហើយបានហៅវាថាជាអំពើភេរវកម្ម។
ទោះជាយ៉ាងណាក៏ដោយ លោក Guterres នៅតែខឹងអុីស្រាអែល នៅពេលដែលលោកសង្កត់ធ្ងន់ថា ការវាយប្រហារដោយក្រុមហាម៉ាស់មិនបានកើតឡើងភ្លាមៗនោះទេ ហើយដោយសារតែអស់រយៈពេល 56 ឆ្នាំកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនត្រូវស៊ូទ្រាំរស់នៅក្នុងការកាន់កាប់ដោយថប់ដង្ហើមពីអុីស្រាអែល៕ ដោយធីរីណា
រូបថត: Getty Images