បណ្តាប្រទេសនៅក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសអ៉ីស្រាអែលជុំវិញការហាមមិនឱ្យអគ្គលេខាធិការចូលទៅកាន់ប្រទេសនេះ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ ២០២៤ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់នូវការគាំទ្រចំពោះ លោក Antonio Guterres ប្រមុខនៃ UN ដែលត្រូវអ៉ីស្រាអែល ហាមមិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួន ក្រោយការអត្ថាធិប្បាយជុំវិញជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។

ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន ១៥ នាក់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ដូច្នេះថា «ការសម្រេចចិត្តណាមួយ ដែលមិនសហការជាមួយប្រមុខ UN ឬ UN នោះ គឺវាផ្ទុយពីផលចំណេញ ពិសេសនៅក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ទោះជាសេចក្តីថ្លែងការណ៍រួមនេះ មិនបានសរសេរចំឈ្មោះអ៉ីស្រាអែល ប៉ុន្តែវាបានបង្ហាញពីការឯកភាពគ្នា នៅក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខទាំងមូល។
បន្ទាប់ពីការបាញ់មីស៉ីលជាង ១៨០គ្រាប់របស់អ៉ីរ៉ង់ ទៅលើអ៉ីស្រាអែល លោក Guterres បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយថ្កោលទោសចំពោះការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz ចាត់ទុកថា ការមិនហ៊ាននិយាយថ្កោលទោសអ៉ីរ៉ង់ពីសំណាក់លោក Guterres បានបង្ហាញពីគោលជំហរមិននៅខាងអ៉ីស្រាអែល ដូច្នេះមិនគួរត្រូវបានស្វាគមន៍ ឱ្យចូលមកក្នុងទឹកដីអ៉ីស្រាអែលឡើយ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print