៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ៖ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាល​អោយមនុស្ស ៣០នាក់ស្លាប់ និងរបួស ចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១-២-៣ ខែតុលា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៣៤លើក បានបណ្តាលអោយមនុស្សចំនួន ៣០នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន ៥០នាក់។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ធៀបឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ២៤លើក ស្មើ ៤១% ពោលគឺ៣៤លើ៥៨លើក , អ្នកស្លាប់កើន ៨នាក់ ស្មើ ៣៦% ពោលគឺ ៣០លើ២២នាក់ , អ្នករបួសថយ ២៩នាក់ ស្មើ ៣៧% ពោលគឺ ៥០លើ៧៩នាក់៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print