ប្អូនស្រី សុខ រ៉ានី អាយុ ២២ឆ្នាំ ទទួលការព្យាបាលនៅផ្នែក វះកាត់ មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ នៃមន្ទីពេទ្យមិត្តភាពខ្មែរ សូរៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ(TYDA) នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ប្អូនស្រី សុខ រ៉ានី  អាយុ ២២ឆ្នាំ រស់នៅ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មានដុំសាច់នៅក្នុងមាត់ខាងឆ្វេងរបស់គាត់រយះពេល៣ឆ្នាំកន្លងមកហើយ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យ(TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅផ្នែក វះកាត់ មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ នៃមន្ទីពេទ្យមិត្តភាពខ្មែរ សូរៀត

បានរកឃើញថា ប្អូនស្រី នេះមានដុំសាច់លើឆ្អឹងថ្គាមខាងឆ្វេង (Tumor on the mandible (Left)។ បន្ទាប់ពីទទួលបានការវះកាត់ យ៉ាងយកចិត្តទុកដាក់និងទទួលជោគជ័យ  ពីថ្ងៃទី *៣១ ខែ កក្កដា ឆ្នាំ ២០២៣* ពេលនេះប្អូនស្រី បានជាសះស្បើយ និងបានអនុញ្ញាតអោយចេញទៅផ្ទះ ហើយដែលរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានជួយឧបត្ថម្ភដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។  

 សូមបញ្ជាក់ថា ប្អូនស្រី មកតាមរយៈសមាគម TYDA *កាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ* ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print