កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើវាត្រូវបានវាយប្រហារដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងដោយលោក គីម ជុងអ៊ុន នៅពេលដែលលោកបានត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺនកងកម្លាំងពិសេសមួយនៅភាគខាងលិចនៃរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បានដកស្រង់សម្តីមេដឹកនាំ គីម ជុងអ៊ុន ដែលនិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រើប្រាស់អំណាចវាយលុកដែលមានទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានការរំលោភលើអធិបតេយ្យភាពជាតិ។
សេចក្តីថ្លែងការណ៍របស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ បានធ្វើព្យុហយាត្រាយោធានៅទីក្រុងសេអ៊ូល ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន និងរារាំងកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានព្រមានពី “ការបញ្ចប់នៃកូរ៉េខាងជើង” ប្រសិនបើទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ទំនាក់ទំនងរវាងកូរ៉េទាំងពីរស្ថិតនៅចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំ។ សកម្មភាពការទូតបានជាប់គាំងជាយូរមកហើយ។ ក្រុងព្យុងយ៉ាងបានបង្កើនការសាកល្បងនិងការអភិវឌ្ឍសព្វាវុធរបស់ខ្លួនខណៈដែលក្រុងសេអ៊ូលបានខិតកាន់តែជិតសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន៕

...

រូប​ថត​: Hanoi online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print