រដ្ឋបាលខេត្តកែប បង្ហាញលេខទូរសព្ទ ក្នុងករណីប្រជាពលរដ្ឋជួបប្រទះភាពមិនប្រក្រតីណាមួយ លើការផ្ដល់សេវាកម្មនានា ពិសេសតម្លៃម្ហូបអាហារ

ចែករំលែក៖

ខេត្តកែប ៖ រដ្ឋបាលខេត្តកែប បានបង្ហាញលេខទូរសព្ទ ក្នុងករណីដែលប្រជាពលរដ្ឋជួបប្រទះ នូវភាពមិនប្រក្រតីណាមួយ លើការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ។

លេខទូរសព្ទ ដែលរដ្ឋបាលខេត្តកែប បានបង្ហាញនោះ រួមមាន ៖ 012 821 411, 088 432 0034, 099 549 789។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា «ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តកែប នូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានចំនួន ៧៩,៥៣៨ នាក់ កើនឡើង ២៦,១១% (១៦,៤៧២នាក់) បើប្រៀបធៀបនឹងឆ្នាំ២០២៣»។

លោក អភិបាលខេត្ត បន្ដថា ទោះបីជាការខិតខំប្រឹងប្រែង ឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជា រយៈពេលកន្លងមកនេះ មានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធ ទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏ទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនា របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋាន ក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុច ដែលរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជាប្រចាំ ឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណា ឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើន ការអភិវឌ្ឍ បន្ថែមនូវតំបន់សក្ដានុពល ទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ ដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋជាបន្តទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print