ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងរថយន្ត នៅផ្លូវល្បឿនលឿន​ភ្នំពេញ​ ព្រះសីហនុ​ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹង​ថា​ មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងរថយន្តបុកគ្នា នៅផ្លូវល្បឿនលឿន​ភ្នំពេញ​-ព្រះសីហនុ​ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ​ កាលពីវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤​ ស្ថិតត្រង់ចំណុចគីឡូម៉ែត្រ K141+700 ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្រោយកេីតហេតុ​ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងវាស់វែងមធ្យោបាយប្រគល់ ឲ្យជំនាញ ដើម្បីដោះស្រាយតាមនីតិវិធី ។ 

ប្រភពដដែលបន្តថា​ មុនពេល​កេីត​ហេតុ​ គឺរថយន្តម៉ាក ESCALADE ពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ 2CE-0567 បើកបរដោយជនជាតិចិន ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ ប្រើប្រាស់ល្បឿនលឿនពេលមេឃកំពុងភ្លៀងខ្លាំង ដល់ចំណុចកើតហេតុផ្លូវកោងបានរអិលជ្រុលទៅ បុករនាំងការពារទ្រូងផ្លូវ និងខ្នាតទៅបុករថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 ទិសដៅភ្នំពេញ-ព្រះសីហនុ ។ 

គួរបញ្ជាក់ថា​ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ប្រចាំកាផ្លូវល្បឿនលឿនកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ។ ករណី នេះបានបញ្ចប់នៅវេលាម៉ោង ១៧:២០នាទី ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print