ភ្នំពេញ÷ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តារាជធានី ខេត្តចំនួន១៦ មានការរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តនីមួយៗ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ ដោយ ឡែក បណ្តាខេត្តចំនួន ៩ផ្សេងទៀត នឹងប្រជុំនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។
ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕