ក្រសួងអប់រំប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទ និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត មានការរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដើម្បីណែនាំបច្ចេកទេសក្នុងដំណើរការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។

កិច្ចប្រជុំនេះបានធ្វើការណែនាំអំពីយន្តការរដ្ឋបាល សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបច្ចេកទេសដល់គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល។ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តនីមួយៗ បានណែនាំដល់គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល ត្រូវអានកម្រងភារកិច្ចបន្ថែមក្នុងសៀវភៅ សូមរក្សាសុខភាពគ្រប់ពេលវេលា និងត្រូវមានការប្រុងប្រយ័ត្នដោយរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។

...

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន អនុប្រធាន និងសមាជិកអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌលសំណេរ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល អាជ្ញាធរដែនដី ដែលនឹងចូលរួមសហការគ្នាដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន។ គួរជម្រាបថាគណៈ មេប្រយោគ និងគណៈកម្មការនានាដែលត្រូវចូលរួម នៅគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ មានចំនួន ២៩ ៧៦០នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print