លោក ផន រឹម លើកពីបញ្ហាចម្បងបណ្តាលអោយកើតមានគ្រោះថ្នា់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពីបញ្ហាចម្បងបណ្តាលអោយកើតមានគ្រោះថ្នា់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន។

លោកបានធ្វើការណែនាំថា ៖ ការបើកបរលើសល្បឿនកម្រិតកំណត់ និងការធ្វេសប្រហែសមិនគោរពតាមការណែនាំពីរបៀបបើកបរជាបញ្ហាចម្បងបណ្តាលអោយកើតមានគ្រោះថ្នា់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន។
ការធ្វសប្រហែស និងភាពប្រហើនរបស់អ្នកបើកបរខ្លះ តែងបានបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងធ្វើខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរចារណ៍នៅលើផ្លូវល្បឿនលឿនកើតឡើងចំនួន ៦ករណី(មិនមានករណីស្លាប់ទេ) ដែលចំនួននេះតិចជាងឆ្នាំមុន ១ករណី។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបន្តថា ៖ ខ្ញុំបាទសូមអំពាវនាវដល់អ្នកបើកបរសូមមានស្មារតីប្រុងប្រយ័ត្ន គោរពការបញ្ជាចរាចរណ៍អោយបានខ្ជាប់ខ្ជួន និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ។ សូមអរគុណ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print